ឯកឧត្តម កែវ ចាន់ណា ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការមេស្តីពី បរិវត្តកម្មព្រឹទ្ធសភាអេឡិចត្រូនិច២០២១-២០៣០
នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម កែវ ចាន់ណា អគ្គ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការមេស្តីពី “បរិវត្តកម្មព្រឹទ្ធសភាអេឡិចត្រូនិច២០២១-២០៣០” នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសារធារណៈ ៕